ពិភាក្សាលើរបៀបវារៈសម្រាប់សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តស្ដង់ដា IFRS 17សម្រាប់វិស័យធានារ៉ាប់រង”

កាលបរិច្ឆេទ៖ 27-10-2022 04:53 AM

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី លោកស្រី នាន បូនី អគ្គនាយករងនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម អមជាមួយមន្ត្រីជំនាញ បានទទួលជួបជាមួយ តំណាងមកពី និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈសម្រាប់សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តស្ដង់ដា IFRS 17សម្រាប់វិស័យធានារ៉ាប់រង” នៅបន្ទប់ប្រជុំធំ របស់និយ័តករគណនេយ្យនិងសវនកម្ម, អគារ “ក” ជាន់ទី ១ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។