អនុគណៈកម្មាធិការទទួលស្គាល់ការអប់រំ និងបណ្ដុះបណ្ដាល

  រចនាសម្ព័ន្ធស្ថាប័ន
រចនាសម្ព័ន្ធស្ថាប័ន

  អនុគណៈកម្មាធិការទទួលស្គាល់ការអប់រំ និងបណ្តុះបណ្តាល
អនុគណៈកម្មាធិការទទួលស្គាល់ការអប់រំ និងបណ្តុះបណ្តាល មានសមាសភាពយ៉ាងតិច ៩ រូប និងយ៉ាងច្រើន ១៣ រូប ដូចខាងក្រោម៖
  ១-​​ ​តំណាងអគ្គលេខាធិការដ្ឋាន ក.ជ.គ. ប្រធាន
  ២-​ តំណាង វ.គ.ស.ក. អនុប្រធាន
  ៣-​ តំណាងអគ្គលេខាធិការដ្ឋាន ក.ជ.គ. យ៉ាងតិច ២ រូប សមាជិក
  ៤- ​តំណាងក្រសួងអប់រំ យុវជន និងកីឡា សមាជិក
  ៥-​ តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាជិក
  ៦- ​តំណាងធនាគារជាតិ នៃកម្ពុជា សមាជិក
  ៧-​ តំណាង គណៈកម្មការមូលបត្រកម្ពុជា សមាជិក
  ៨- ​តំណាង វ.គ.ស.ក. យ៉ាងតិច ១ រូប សមាជិក

  មុខងារ និងភារកិច្ចអនុគណៈកម្មាធិការទទួលស្គាល់ការអប់រំ និងបណ្តុះបណ្តាល
អនុគណៈកម្មាធិការទទួលស្គាល់ការអប់រំ និងបណ្តុះបណ្តាល មានមុខងារ និងភារកិច្ច ដូចតទៅ៖
  - ពិនិត្យ និងវាយតម្លៃកម្មវិធីសិក្សារបស់គ្រឹះស្ថានសិក្សានានា ដើម្បីទទួលបានការលើកលែងលើការប្រឡងមុខវិជ្ជាមួយចំនួននៃកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដើម្បីដាក់ជូន គ.ក.គ.ក.ពិនិត្យ និងសម្រេច
  - រៀបចំ និងធ្វើបច្ចុប្បន្នភាពវិធាននានាសម្រាប់ការលើកលែងលើការប្រឡងមុខវិជ្ជាមួយចំនួននៅក្នុងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដើម្បីដាក់ជូន គ.ក.គ.ក.ពិនិត្យ និងសម្រេច
  - សហការ និងសម្របសម្រួល ជាមួយគ្រឹះស្ថានឧត្តមសិក្សានានាក្នុងការអភិវឌ្ឍកម្មវិធីសិក្សារបស់គ្រឹះស្ថានទាំងនោះ ដើម្បីបង្កើនការទទួលបានការលើកលែងក្នុងការប្រឡងនៃកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា
  - អភិវឌ្ឍនិងកែសម្រួលកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាដើម្បីដាក់ជូន គ.ក.គ.ក. ពិនិត្យ និងសម្រេច
  - ជំរុញការផ្សព្វផ្សាយកម្មវីធីសិក្សាគណនេយ្យករជំនាញកម្ពុជា