អំពីស្ថាប័ន
|
រៀបចំបទប្បញ្ញត្តិ វិធាន និងស្តង់ដា ព្រមទាំងពង្រឹងការអនុវត្ត ដើម្បីឲ្យវិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធភាព ព្រមទាំងមានវឌ្ឍនភាព ដូចបណ្តាប្រទេសនានាលើពិភពលោក និងនៅក្នុងតំបន់។ |
បេសកកម្ម
និយ័តករគណនេយ្យនិងសវនកម្ម (សរសេរកាត់ថា ន.គ.ស.)បំពេញមុខងារជាសេនាធិការឱ្យ អ.ស.ហ. ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍវិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា តាមរយៈការដាក់ចេញនូវបទប្បញ្ញត្តិ វិធាន និងស្តង់ដា ព្រមទាំងជំរុញការអនុវត្ដច្បាប់និងស្តង់ដាគណនេយ្យនិងសវនកម្មកម្ពុជា។ |
រចនាសម្ព័ន្ធស្ថាប័ន
រចនាសម័្ពន្ធនៃការគ្រប់គ្រង





នាយកដ្ឋាននៃនិយ័តករគណនេយ្យនិងសវនកម្ម

មានតួនាទីនិងភារកិច្ច ដូចខាងក្រោម៖ | ||
- | សម្របសម្រួលនិងបូកសរុបផែនការសកម្មភាពរួម របស់ ន.គ.ស. | |
- | រៀបចំ និងអនុវត្តផែនការសកម្មភាពការងាររបស់នាយកដ្ឋានកិច្ចការទូទៅ | |
- | រៀបចំថវិកាសម្រាប់កិច្ចដំណើរការរបស់ ន.គ.ស. | |
- | គ្រប់គ្រងកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិក របស់ ន.គ.ស. | |
- | រៀបចំ ដាក់ឱ្យដំណើរការ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងនិងការផ្សព្វផ្សាយ របស់ ន.គ.ស. | |
- | ទំនាក់ទំនងជាមួយស្ថាប័នជាតិ-អន្តរជាតិ និងវិស័យឯកជន | |
- | ផ្សព្វផ្សាយជាសាធារណៈពីកិច្ចដំណើរការនិងវឌ្ឍនភាពរបស់ ន.គ.ស. | |
- | អនុវត្តការងារផ្សេងទៀត តាមការណែនាំរបស់អគ្គនាយក នៃ ន.គ.ស.។ |

មានតួនាទីនិងភារកិច្ច ដូចខាងក្រោម៖ | ||
- | គ្រប់គ្រងកចិ្ចការត្រួតពិនិត្យអនុលោមភាពនៃការអនុវត្តច្បាប់ និងបទបញ្ញត្តិជាធរមាន | |
- | គ្រប់គ្រងអជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងអជ្ញាបណ្ណប្រកបវិជ្ជាជីវៈសវនកម្ម | |
- | គ្រប់គ្រងការត្រួតពិនិត្យ និងវាយតម្លៃគុណភាពគណនេយ្យនិងសវនកម្ម | |
- | អនុវត្តការត្រួតពិនិត្យលើអនុវលោមភាពទៅនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត | |
- | អនុវត្តការផ្ដល់ ការបន្តសុពលភាព ការព្យួរ និងការដកហូតអជ្ញាបណ្ណប្រកបវិជ្ជាជីវៈសវនកម្ម | |
- | ធ្វើអធិការកិច្ចគុណភាពគណនេយ្យ និងសវនកម្ម | |
- | ត្រួតពិនិត្យ និងតម្កល់របាយការណ៏ហិរញ្ញវត្ថុរបស់សហគ្រាស់និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ | |
- | ពិនិត្យនិងស្នើយោបល់ដើម្បីចាត់វិធានការពិន័យ និងវិធានការចាំបាច់នានា ចំពោះបុគ្គលដែលបំពានច្បាប់និងបទបញ្ញាត្តិពាក់ព័ន្ធ ព្រមទាំងការអនុវត្តការផាកពិន័យអន្តរការណ៍ | |
- | ចូលរួមផ្ដល់យោបល់បច្ចេកទេសលើលស្តង់ដារសវកម្មនិងការអះអាង ស្តង់ដាគុណភាពសវនកម្ម និងក្រមសិលធម៌វិជ្ជាជីវៈ ព្រមទាំងស្តង់ដាពាក់ព័ន្ធផ្សេងៗទៀត | |
- | ចូលរួមរៀបចំតាក់តែងសេច្ចក្ដីព្រាងច្បាប់និងបទបញ្ញាត្តិនានា លើសំណើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ នឹងនឹងការត្រួតពិនិត្យ និងអុនលោមភាពគណនេយ្យនិងសវនកម្ម | |
- | សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់បទល្មើសនៃការប្រកបអាជីវកម្មគណនេយ្យនិងសវនកម្មព្រមទាំងចូលរួមចំណែកកំណត់វិធាន នីតិវិធី និងចាត់វិធានការទប់ស្កាត់និងការបង្រ្កាបការសម្អាតប្រាក់និងហិរញ្ញ ប្បទាន ភេរវកម្ម ។ |

មានតួនាទីនិងភារកិច្ច ដូចខាងក្រោម៖ | ||
- | គ្រប់គ្រងកិច្ចការច្បាប់ និងសម្របសម្រួលការងារនីតិកម្មក្នុង ន.គ.ស. | |
- | សិក្សាស្រាវជ្រាវ និងប្រមូលចងក្រងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលិខិតរដ្ឋបាលគំរូ តាមវិស័យជំនាញក្នុងសមត្ថកិច្ចរបស់ ន.គ.ស. | |
- | ចូលរួមត្រួតពិនិត្យ និងតាមដានការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនិងវិស័យគណនេយ្យ និងសវនកម្មជាមួយនាយកដ្ឋានពាក់ព័ន្ធនានា | |
- | ពិនិត្យសង្គតិភាពនីត្យានុកូលភាពនិងសុខដុមភាពនៃការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលជាសម្ថកិច្ចរបស់ ន.គ.ស. | |
- | ផ្ដល់មតិប្រឹក្សាច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធរួមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ | |
- | ការពារផល់ប្រយោជន៏ខាងផ្លូវច្បាប់របស់ ន.គ.ស. នៅចំពោះមុខស្ថាប័នដទៃទៀត រួមទាំងតុលាការ | |
- | រៀបចំបែបបទ និងធ្វើសំណើចាត់វិធានការនានា ចំពោះអ្នកបំពានច្បាប់គណនេយ្យ និងសវនកម្ម និងបទប្បញ្ញតិពាក់ព័ន្ធ | |
- | សម្របសម្រួល និងដោះស្រាយការតវ៉ាដែលកើតមានក្នុងវិស័យគណនេយ្យនិងសវនកម្ម | |
- | គ្រប់គ្រងការងារស្ថិតិនៃវិវាទនិងអំពើ់ល្មើស | |
- | គ្រប់គ្រងកិច្ចការអន្តរជាតិ និងចូលរួមក្នុងកិច្ចអភិវឌ្ឍនីតិកម្មក្នុងវិស័យគណនេយ្យ និងសវនកម្មក្នុងក្របខ័ណ្ឌ ជាតិ តំបន់ និងអន្តរជាតិ ។ |

មានតួនាទីនិងភារកិច្ច ដូចខាងក្រោម៖ | ||
- | រៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់ ន.គ.ស. | |
- | សិក្សា និងស្រាវជ្រាវ អំពីការវិវឌ្ឍនៃស្តង់ដាគណនេយ្យ និងសវនកម្ម | |
- | រៀបចំតាក់តែងសេចក្ដីព្រាងស្តង់ដាគណនេយ្យ និងសវនកម្ម តាមកាលកំណត់របស់ ន.គ.ស. | |
- | រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើបច្ចេកទេសស្តង់ដាគណនេយ្យ និងសវនកម្មជាមួយភាគីពាក់ព័ន្ធ | |
- | ចូលរួមជាមួយស្ថាប័នតំបន់ និងអន្តរជាតិក្នុងការងាររៀបចំ និងអភិវឌ្ឍស្តង់ដាគណនេយ្យ និងសវនកម្ម | |
- | ពិនិត្យ និងផ្ដល់យោបល់លើការងារស្តង់ដាគណនេយ្យនិងសវនកម្មក្នុងក្របខ័ណ្ឌអន្តរជាតិ | |
- | រៀបចំការផ្សព្វផ្សាយពីខ្លឹមផ្សារនៃស្តង់ដាគណនេយ្យនិងសវនកម្ម ដោយសហការជាមួយនាយកដ្ឋានជំនាញផ្សេងៗទៀតរបស់អគ្គលេខាធិការដ្ឋាន ន.គ.ស. | |
- | បកស្រាយអំពីបច្ចេកទេសស្តង់ដាគណនេយ្យ និងសវនកម្មដល់ភាគីពាក់ព័ន្ធ | |
- | ជំរុញការអនុវត្តស្តង់ដាគណនេយ្យ និងសវនកម្ម នៅព្រះរាជាណាចក្រកម្ពុជា | |
- | រៀបចំលិខិតបដ្ឋានគតិយុត្តពាក់ព័ន្ធសម្រាប់ដាក់អោយអនុវត្តស្តង់ដាគណនេយ្យ និងសវនកម្ម ឬការធ្វើវិសោធនកម្មនានា ដោយសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធផ្សេងៗទៀតរបស់ ន.គ.ស. | |
- | ធ្វើជាសេនាធិការលើបច្ចេកទេសស្តង់ដាពាក់ព័ន្ធវិស័យគណនេយ្យនិងសវនកម្មជូនអគ្គលេខាធិការដ្ឋាន ន.គ.ស. | |
- | រៀបចំ សម្របសម្រួល និងគ្រប់គ្រងកម្មវិធីអប់រំ បណ្ដុះបណ្ដាលនិងផ្សព្វផ្សាយ ។ |