សំនួរ-ចម្លើយ

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ លោក/លោកស្រីត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែមក្នុងរយៈពេល ១៥ថ្ងៃក្រោយមានសកម្មភាពសេដ្ឋកិច្ច (ក្រោយថ្ងៃចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម)។

ជាធម្មតាលោក/លោកស្រីត្រូវលើកយកមកពិចារណានូវផលរបរអាជីវកម្មរបស់ខ្លួនក្នុងរយៈពេល៣ខែប្រតិ ទិន កន្លងមក។ ប្រសិនបើក្នុងអំឡុងពេលនេះ លោក/លោកស្រីធ្វើការផ្គត់ផ្គង់ជាប់អាករ ហើយមានផលរបរជាប់ អាករលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជីដូចមានចែងក្នុងចំណុចទី១ លោក/ លោកស្រីត្រូវចុះបញ្ជី អាករលើតម្លៃបន្ថែម។ ក៏ដូចគ្នាដែរប្រសិនបើលោក/លោកស្រីរំពឹងជឿជាក់ថាក្នុងរយៈពេល៣ខែប្រតិទិនខាងមុខ តម្លៃសរុបនៃ ការផ្គត់ផ្គង់ជាប់អាកររបស់ខ្លួនលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជីដូចមានចែងក្នុងចំណុចទី១ នោះ លោក/លោកស្រីត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែម។ សូមចងចាំថាទោះបីលោក/លោកស្រីមិនមានកាតព្វកិច្ចចុះបញ្ជីនៅពេលបច្ចុប្បន្នក៏ដោយ តែបើសិនជា នៅពេលអនាគត អាជីវកម្មរបស់លោក/លោកស្រីមានការរីកចម្រើន ហើយផលរបរជាប់អាករកើនឡើង ដល់កំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី លោក/លោកស្រីត្រូវចុះបញ្ជីតាមការតម្រូវនៃច្បាប់ស្តីពីសារពើបន្ធ។ សូមកត់សម្គាល់ថា ផលរបរជាប់អាកររបស់លោក/លោកស្រីគឺជាតម្លៃនៃការផ្គត់ផ្គង់ជាប់អាករទាំងអស់រួម ទាំងតម្លៃនៃការនាំចេញដែលជាប់អាករតាមអត្រាសូន្យភាគរយ។

ផលរបរជាប់អាកររបស់លោក/លោកស្រីត្រូវបានគណនាដោយផ្អែកលើមូលដ្ឋានជាប់បន្ត។ ត្រូវយកដំណាក់ កាលពីរមកថ្លឹងថ្លែងគឺ រយៈពេលបីខែប្រតិទិនកន្លងមក និងរយៈពេលបីខែប្រតិទិនខាងមុខ។ លោក/លោកស្រីត្រូវធ្វើការប៉ាន់ស្មាននូវតម្លៃសរុបការផ្គត់ផ្គង់ជាប់អាករនៃទំនិញ និង សេវាក្នុងរយៈពេលបីខែ ប្រតិទិនកន្លងមក លើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី លោក/លោកស្រី ត្រូវចុះបញ្ជីអាករលើតម្លៃ បន្ថែម។ បើសិនជានៅក្នុងអំឡុងពេលបីខែប្រតិទិនខាងមុខ លោក/លោកស្រីរំពឹងជឿជាក់ថាតម្លៃសរុបនៃការផ្គត់ផ្គង់ ជាប់អាករនៃទំនិញនិងសេវាលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី លោក/លោកស្រីក៏ត្រូវចុះបញ្ជីដែរ។

បើសិនជានៅក្នុងរយៈពេល៣ខែប្រតិទិនផលរបរជាប់អាកររបស់លោក/លោកស្រីទាបជាងកំរិតអប្បបរមា នៃផលរបរត្រូវចុះបញ្ជីលោក/លោកស្រីអាចស្នើសុំចុះបញ្ជីដោយស្ម័គ្រចិត្ត។ លោក/លោកស្រីត្រូវបញ្ជាក់ជូន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារថានឹងគោរពប្រតិទិនឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់ខ្លួនដើម្បីគោល បំណងនៃអាករលើតម្លៃបន្ថែម។ មុននឹងដាក់ពាក្យស្នើសុំចុះបញ្ជីលោក/លោកស្រីត្រូវពិចារណាថាតើការចុះបញ្ជីនឹងផ្តល់ផលប្រយោជន៍ដល់ លោក/លោកស្រីឬទេ។

ស្នាក់ការកណ្តាល
ឡូតិ៍លេខ ៥២២-៥២៤, កែងមហាវិថីសហព័ន្ធរុស្ស៊ី(១១០) និង ម៉ៅសេទុង(២៤៥), សង្កាត់ទឹកល្អក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
ទូរស័ព្ទៈ (855) 23 886 708
សារអេឡិចត្រូនិកៈ gdt@tax.gov.kh

ក្នុងការពិចារណាថាតើលោក/លោកស្រីគួរចុះបញ្ជីអាករលើតម្លៃបន្ថែមឬយ៉ាងណានោះ លោក/លោកស្រីត្រូវ សួរខ្លួនឯងថាៈ ក. តើឥណទានអាករលើធាតុចូលរបស់ខ្ញុំ តែងតែលើសពីអាករដែលខ្ញុំកំណត់លើការលក់ដូររបស់ ខ្ញុំឬទេ? ឧទាហរណ៏ ប្រសិនបើលោក/លោកស្រីជាអ្នកប្រកបអាជីវកម្មទាក់ទិនដក់ការនាំចេញសេវាដែលជាប់អាករតាម អត្រាសូន្យភាគរយ លោក/លោកស្រីអាចពិចារណាបានថាលោក/លោកស្រីនឹងមានបំណងចុះបញ្ជី ដោយស្ម័គ្រ ចិត្តដើម្បីស្នើសុំបង្វិលសងវិញនូវប្រាក់អាករដែលបានបង់លើការទិញនិងចំណាយនានា។ ខ. តើខ្ញុំធ្វើការផ្គត់ផ្គង់ជាប់អាករឱ្យបុគ្គលជាប់អាករដែលបានចុះបញ្ជីដទៃទៀតឬទេ? ប្រសិនបើលោក/លោកស្រីមិនបានចុះបញ្ជីអាករលើតម្លៃបន្ថែមទេ លោក/លោកស្រីមិនអាចចេញវិក្ក័យប័ត្រ អាករលើតម្លៃបន្ថែមឱ្យអតិថិជនដែលបានចុះបញ្ជីរបស់លោក/លោកស្រីបានទេ។ ពេលនោះអតិថិជនរបស់ លោក/លោកស្រីមិនអាចស្នើសុំឥណទានអាករលើធាតុចូលបានទេ ម្ល៉ោះហើយពេលលក់ចេញវិញ អតិថិជន របស់លោក/លោកស្រីត្រូវគិតថ្លៃខ្ពស់ជាងសព្វដង។ ក្នុងករណីនេះគាត់អាចនឹងជ្រើសរើសការធ្វើអាជីវកម្មជា មួយអ្នកផ្គត់ផ្គង់ដែលបានចុះបញ្ជីផ្សេងទៀត ហើយលោក/លោកស្រីនឹងបាត់បង់មុខរបររបស់ខ្លួន។ គ. តើខ្ញុំធ្វើអាជីវកម្មជាសំខាន់ជាមួយបុគ្គលជាប់អាករដែលមិនបានចុះបញ្ជីឬទេ? ក្នុងករណីនេះ វាហាក់ដូចជាគ្មានផលប្រយោជន៍អ្វីដល់លោក/លោកស្រី ដើម្បីចុះចញ្ជីអាករលើតម្លៃបន្ថែម ទេ រហូតដល់ពេលណាដែលលោក/លោកស្រីមានផលរបរដល់កំរិតត្រូវចុះចញ្ជីដូចពោលក្នុងចំណុចទី៣ ខាងលើ។ ឃ. លោក/លោកស្រីគួរយកមកពិចារណាផងដែរនូវកាតព្វកិច្ចនៃការចុះបញ្ជី នៅពេលដែលបានចុះបញ្ជីរួចលោក/លោកស្រីត្រូវគណនាអាករលើធាតុចេញលើការផ្គត់ផ្គង់ជាប់អាករទាំង អស់។ លោក/លោកស្រីអាចស្នើសុំឥណទានបានតែចំពោះអាករលើធាតុចូល ដែលអាចបែងចែកបានចំពោះ ការផ្គត់ផ្គង់ជាប់អាករប៉ុណ្ណោះ។ លោក/លោកស្រីត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែមជូន អគ្គនាយកដ្ឋាន ពន្ធដារឱ្យបានទៀងទាត់ ហើយនិងកាន់រក្សាបញ្ជីកាគណនេយ្យឱ្យបានត្រឹមត្រូវសម្រាប់មន្រ្តី អគ្គនាយកដ្ឋាន ពន្ធដារត្រួតពិនិត្យនៅគ្រប់ពេលវេលា។ ប្រសិនបើលោក/លោកស្រីសម្រេចធ្វើការស្នើសុំចុះបញ្ជីដោយស្ម័គ្រចិត្ត ត្រូវភ្ជាប់មកជាមួយនិងទម្រង់ពាក្យ ស្នើសុំនូវលិខិតពន្យល់អំពីចរិតនៃអាជីវកម្មរបស់លោក/លោកស្រី និងមូល ហេតុដែលលោក/លោកស្រីមាន បំណងចុះបញ្ជីព្រមទាំងចុះកាលបរិច្ឆេទនៃការស្នើសុំចុះបញ្ជីផង។ ប្រសិនបើលោក/លោកស្រីពុំមានបំណងចុះបញ្ជីក្នុងពេលបច្ចុប្បន្នទេ លោក/លោកស្រីត្រូវបញ្ជាក់ហេតុផល។ ប្រសិនបើលោក/លោកស្រីត្រូវចុះបញ្ជីដោយស្ម័គ្រចិត្ត លោក/លោកស្រីស្ថិតក្នុងលក្ខណៈជាបុគ្គលចុះបញ្ជីក្នុង រយៈពេល២ឆ្នាំដោយមិនគិតពីតម្លៃនៃផលរបរជាប់អាករនៃអាជីវកម្មរបស់លោក/លោកស្រីឡើយ។