ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានអញ្ចើញចូលរួមកិច្ចប្រជុំដំណាក់កាលទី២ “ពាក់ព័ន្ធនឹងសេចក្ដីព្រាងខ្លឹមសារវិសោធនកម្ម នៃច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល”

កាលបរិច្ឆេទ៖ 27-10-2022 07:03 AM

រាជធានីភ្នំពេញ៖ នាពេលព្រឹក ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២, ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានអញ្ចើញចូលរួមកិច្ចប្រជុំដំណាក់កាលទី២ “ពាក់ព័ន្ធនឹងសេចក្ដីព្រាងខ្លឹមសារវិសោធនកម្ម នៃច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល នៅសាលប្រជុំ “អគារ T២៧” នៃទីស្ដីការក្រសួងមហាផ្ទៃ។