ប្រជុំពិភាក្សាលើ "ផែនការសហការអភិវឌ្ឍវិស័យ គណនេយ្យនិងសវនកម្មរវាងនិយ័តករគណនេយ្យនិងសវនកម្ម និង ធនាគារពិភពលោក"

កាលបរិច្ឆេទ៖ 22-11-2022 01:34 AM

នាព្រឹកថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:៣០នាទី  ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី នាន បូនី អគ្គនាយករង និងមន្ត្រីជំនាញនៃនិយ័តករគណនេយ្យនិងសវនកម្ម ព្រមទាំងតំណាងមកពីនិយ័តករមូលបត្រកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយ Ms. Patricia Mc Kenzie អ្នកគ្រប់គ្រងការអនុវត្តអភិបាលកិច្ចនៃធនាគារពិភពលោក និងអ្នកជំនាញការ ដើម្បីពិភាក្សាលើ "ផែនការសហការអភិវឌ្ឍវិស័យ គណនេយ្យនិងសវនកម្មរវាងនិយ័តករគណនេយ្យនិងសវនកម្ម និង ធនាគារពិភពលោក"  នៅបន្ទប់ប្រជុំធំ របស់និយ័តករគណនេយ្យនិងសវនកម្ម, អគារ “ក” ជាន់ទី ១ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។