នាព្រឹកថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៣ នៅសាលប្រជុំនិយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក សេង តុលា អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយមន្រ្តីជំនាញ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយនឹងជំនាញការបារាំង AFD (The Agence Française de Développement) អំពីក្របខណ្ឌទស្សនទាន និងស្តង់ដាគណនេយ្យសម្រាប់វិស័យសាធារណ: ដោយអនុលោមទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៃការអនុវត្តស្តង់ដាគណនេយ្យសាធារណ:មូលដ្ឋានបង្គរ ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងមកអគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×