កិច្ចប្រជុំគណៈកម្មការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី២០ (20th ACPACC) តាមប្រព័ន្ធអនឡាញ (Microsoft Team)

កាលបរិច្ឆេទ៖ 1-02-2023 09:03 PM

នាថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម អមដោយលោក អ៊ីន បុត្រា, លោក ទឹម សត្យា ,លោក ណុប សម្បត្តិ,លោកស្រី ថោ សេដ្ឋចាន់លីដា អនុប្រធាននាយកដ្ឋាន ,លោក ស៊ុន ស៊ឹម ប្រធានការិយាល័យ និងលោក ឃេង សុធី មន្រ្តី បានចូលរួមកិច្ចប្រជុំគណៈកម្មការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី២០ (20th ACPACC) តាមប្រព័ន្ធអនឡាញ (Microsoft Team)។ គោលបំណងចម្បងនៃកិច្ចប្រជុំលើកទី២០ នេះ គឺទី១. ការធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការវាយតម្លៃ និងរបាយការណ៍វាយតម្លៃរបស់ប្រទេសជាសមាជិក, ទី២. សង្ខេបនូវចំនួននៃការចុះឈ្មោះជាគណនេយ្យករជំនាញអាស៊ាន (ASEAN CPAs) និងការចុះឈ្មោះជាគណនេយ្យករជំនាញបរទេស (RFPAs)សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២,  ទី៣. ការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសម្រាប់ចុះឈ្មោះជាគណនេយ្យករជំនាញបរទេស (RFPA), ទី៤. ការធ្វើបច្ចុប្បន្នភាពលើបញ្ជីសេវាវិជ្ជាជីវៈគណនេយ្យ ដែលអនុញ្ញាត ឬមិនអនុញ្ញាតរបស់ប្រទេសជាសមាជិក, ទី៥. កម្មវិធីផ្សព្វផ្សាយ និងការកសាងសមត្ថភាព, និងទី៦. ផែនការយុទ្ធសាស្រ្តរំកិលរយៈពេល ៥ឆ្នាំ។