"សេចក្ដីព្រាងប្រកាស ស្ដីពីការដាក់ឱ្យអនុវត្តស្ដង់ដាគណនេយ្យសាធារណៈកម្ពុជាស្តីពី ចំណូលពីប្រតិបត្តិការដោះដូរ និង ចំណូលពីប្រតិបត្តិការមិនដោះដូរ"

កាលបរិច្ឆេទ៖ 15-03-2023 03:58 AM

នាព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣  ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាទៅលើ "សេចក្ដីព្រាងប្រកាស ស្ដីពីការដាក់ឱ្យអនុវត្តស្ដង់ដាគណនេយ្យសាធារណៈកម្ពុជាស្តីពី ចំណូលពីប្រតិបត្តិការដោះដូរ និង ចំណូលពីប្រតិបត្តិការមិនដោះដូរ" ដោយមានការចូលរួមពី លោក សេង តុលា អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស។