វឌ្ឍនភាពនៃការដាក់ឱ្យអនុវត្តកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (Accounting Technician Qualification-ATQ) ព្រមទាំងពិភាក្សាអំពីលទ្ធភាពផ្សាភ្ជាប់រវាងកម្មវិធីសិក្សា ATQ ដែលជាកម្មវិធីសិក្សាកម្រិតបច្ចេកទេស ជាមួយនឹងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។

កាលបរិច្ឆេទ៖ 30-03-2023 01:13 AM

នាព្រឹក ថ្ងៃពុធ ៨ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានដឹកនាំមន្រ្តីជំនាញនៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវ:គណនេយ្យនិងសវនកម្ម ជួបប្រជុំពិភាក្សាជាមួយនឹងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា  អំពីវឌ្ឍនភាពនៃការដាក់ឱ្យអនុវត្តកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (Accounting Technician Qualification-ATQ) ព្រមទាំងពិភាក្សាអំពីលទ្ធភាពផ្សាភ្ជាប់រវាងកម្មវិធីសិក្សា ATQ ដែលជាកម្មវិធីសិក្សាកម្រិតបច្ចេកទេស ជាមួយនឹងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។