នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃអង្គារ ៣ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ នៅសណ្ឋាគារភ្នំពេញ លោកអគ្គនាយករង សេង តុលា និង លោកស្រីអគ្គនាយករង នាន បូនី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូលេខាធិការដ្ឋាននៃវេទិកាសកល ( Global Forum) ស្ដីពី តម្លាភាពនិងការផ្លាស់ប្តូរព័ត៌មានអំពីគោលបំណងពន្ធ និងជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទស្សនកិច្ចមកកម្ពុជា ដើម្បីសាកល្បងពិនិត្យនិងវាយតម្លៃដល់ទីកន្លែង (Mock On-site Visit) មុននឹងមានការវាយតម្លៃជាក់ស្ដែងសម្រាប់សមាជិកភាពកម្ពុជាក្នុង Global Forum ដែលនឹងប្រព្រឹត្តទៅនៅត្រីមាសទី៤ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះនឹងធ្វើឡើងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី០៦ - ០៨ ខែមិថុនា ឆ្នាំ២០២៣។
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×