កិច្ចពិភាក្សាស្ដីពី លទ្ធភាពក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង និយ័តករគណនេយ្យនិងសវនកម្ម និង វិទ្យាស្ថានខេមអេដ

កាលបរិច្ឆេទ៖ 7-06-2023 04:31 AM

នាព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣  វេលាម៉ោង ១០ :០០នាទីព្រឹក នៅនិយ័តករគណនេយ្យនិងសវនកម្ម ឯកឧត្តម ប៊ូ ថារិន  អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម អមដោយមន្រ្តីជំនាញ ន.គ.ស. បានជួបពិភាក្សាជាមួយ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ ដើម្បីពិភាក្សាស្ដីពីលទ្ធភាពក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង និយ័តករគណនេយ្យនិងសវនកម្ម និង វិទ្យាស្ថានខេមអេដ លើគោលដៅចំនួន២(ពីរ) គឺ ៖ (១).ការស្នើសុំសិទ្ធិប្រើប្រាស់សៀវភៅចំនួន២មុខវិជ្ជាគឺ ច្បាប់អាជីវកម្មកម្ពុជា និងពន្ធដារកម្ពុជា សម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និង (២).ការទទួលស្គាល់គុណភាពបណ្ដុះបណ្ដាលលើមុខវិជ្ជាច្បាប់អាជីវកម្មកម្ពុជា និងពន្ធដារកម្ពុជា សម្រាប់កម្មវត្ថុផ្តល់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម សម្រាប់ជនបរទេស។