ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយលោក ទឹម សត្យា អនុប្រធាននាយកដ្ឋាននៃ នាយកដ្ឋានកិច្ចការទូទៅ និងលោកស្រី ហា សុគន្ធា ប្រធានការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុ នៃនិយ័តករគណនេយ្យ និងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម បានចូលរួម កម្មវិធីដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធរៀបចំរបាយការណ៍សវនកម្មឌីជីថល របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ហ.ស.) ដើម្បីជួយសម្រួលដល់ការអនុវត្តការងារសវនកម្មរបស់សវនករ ទទួលបន្ទុកបានកាន់តែឆាប់រហ័សប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×