កាលពីថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្មនៃអជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចាត់មន្រ្តីជំនាញដើម្បីចូលរួមសិក្ខាសាលាស្តីពី "ការធ្វើពាណិជ្ជកម្មសេវាកម្មអាស៊ាន 4.0 កម្មវិធីអភិវឌ្ឍន៍សម្រាប់អ្នកជំនាញ វិជ្ជាជីវៈវ័យក្មេង" នៅទីក្រុងឡុមប៊ុក ប្រទេសឥណ្ឌូនេស៊ីដែលមានរយៈពេល៥ថ្ងៃ។ សិក្ខាសាលានេះក្នុងគោលបំណង ពង្រឹងនូវចំណេះដឹងបន្ថែមលើ៖
១. មូលដ្ឋានគ្រឹះ និងការអនុវត្តន៍នៃ 4IR
២. ការជ្រើសរើសបច្ចេកវិទ្យាសំខាន់ៗនៃ 4IR សម្រាប់ការវិភាគលើ Big Data & បញ្ញាសិប្បនិមិ្មត
៣. ការជ្រើសរើសបច្ចេកវិទ្យាសំខាន់ៗនៃ 4IR - បច្ចេកវិទ្យាក្លោដ និង ការបង្កើនភាពត្រឹមត្រូវ
៤. សុវត្តិភាពនៅលើប្រព័ន្ធអុីនធឺណេត / ការវិភាគលើទិន្នន័យសម្រាប់ប្រត្តិបត្តិការដែលមិនចាំបាច់
៥. ភាពជោគជ័យនៃការអនុវត្តន៍ 4IR នៅក្នុងការរួមបញ្ជូលប្រព័ន្ធ