នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នាទីព្រឹកនិយ័តករគណនេយ្យ និងសវនកម្ម បានសហការ ជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដើម្បីរៀបចំកម្មវិធីផ្សព្វផ្សាយអំពី “ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម ជូនដល់ប្រធានផ្នែកគណនេយ្យរបស់កាស៊ីណូចំនួន ៤៥ ក្រុមហ៊ុននៅសាលប្រជុំអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃនិយ័តករគណនេយ្យ និងសវនកម្ម និងអគ្គលេខាធិការដ្ឋាននៃគ.ល.ក.ផងដែរ។








.jpg)
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
