កិច្ចពិភាក្សាប្រមូលធាតុចូល ក្នុងការរៀបចំរបាយការណ៍តាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  ដំណាក់កាលទី៤

កាលបរិច្ឆេទ៖ 17-11-2023 02:05 PM

កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០ នាទីរសៀល លោក សេង តុលា អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម អមដោយមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានទទួលជួបជំនាញការរបស់សហភាពអឺរ៉ុប ដើម្បីពិភាក្សាប្រមូលធាតុចូល ក្នុងការរៀបចំរបាយការណ៍តាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  ដំណាក់កាលទី៤ និងការពង្រឹងប្រសិទ្ធភាពចំណាយសាធារណៈ។ 

ជំនួបពិភាក្សានេះត្រូវបានធ្វើឡើងក្រោមរបៀបវារៈដូចខាងក្រោម៖
១) វឌ្ឍនភាពនៃកំណែទម្រង់ប្រព័ន្ធគណនេយ្យសាធារណៈ ក្នុងបរិបទនៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី និងផែនការសកម្មភាពរួម ដំណាក់កាលទី៤; និង
២)  បញ្ហាប្រឈមនៃកំណែទម្រង់ប្រព័ន្ធគណនេយ្យសាធារណៈ៕