វគ្គបណ្តុះបណ្តាលស្តី “Audit Quality Oversight Training” ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តី ន.គ.ស នៅសណ្ឋាគារ Sunway

កាលបរិច្ឆេទ៖ 23-11-2023 03:55 PM

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែកក្ដិត ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) បានរៀបចំវគ្គបណ្តុះបណ្តាលស្តី “Audit Quality Oversight Training” ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តី ន.គ.ស នៅសណ្ឋាគារ Sunway។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតិភាពរបស់ លោក ជេន ផាត អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម ជាតំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម  អមដោយលោក លោកស្រី ដែលជាអនុប្រធាននាយកដ្ឋាននៃ ន.គ.ស។
ជាកិច្ចចាប់ផ្តើម លោកអគ្គនាយករង បានសម្ដែងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងបានលើកឡើងអំពីគោលបំណង នៃការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺជាការកសាងសមត្ថភាពមន្រ្តីជំនាញទាំងផ្នៃកទន់និងផ្នែករឹង ដែលជាសកម្មភាពមួយនៅក្នុងផែនការអភិវឌ្ឍន៍ស្ថាប័ន ន.គ.ស. និងក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ "កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” របស់រាជរដ្ឋាភិបាល។ និយ័តករនឹងមានវគ្គបណ្តុះបណ្ដាលលើ ប្រធានបទបច្ចេកទេសសំខាន់ៗដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីបន្តទៀតដែលពាក់ព័ន្ធនិងការអនុវត្តការងារផ្ទាល់ក្រោមមុខងារភារកិច្ចរបស់និយ័តករផងដែរ។