នារសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ គ.ស.២០២៤ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម អមដោយលោក លោកស្រីអគ្គនាយករង និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទ អ.ស.ហ. ដើម្បីពិនិត្យ និងផ្ដល់យោបល់លើរបៀបវារៈចំនួន២គឺ៖
ទី១. "សេចក្ដីព្រាងអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្រ្តីអធិការកិច្ចធានារ៉ាប់រង" របស់ន.ធ.ក. និង
ទី២." សេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យ និងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មឆ្នាំ២០២៣-ឆ្នាំ២០៣២" របស់និយ័តករគណនេយ្យនិងសវនកម្ម ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) តាមប្រព័ន្ធវីដេអូអនឡាញ។
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×