សិក្ខាសាលាស្តីពី «ការចុះបញ្ជីសកម្មភាពអាជីវកម្មដោយឡែករបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល»

កាលបរិច្ឆេទ៖ 22-03-2024 08:55 AM

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅ សណ្ឋាគារ រ៉ាហ៊្វល ឡឺរ៉ូយ៉ាល់ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម , លោក យាន ផល្លា  ប្រធានការិយាល័យអនុលោមភាពទី៣, អមដោយមន្ត្រីជំនាញ បានចូលរួម សិក្ខាសាលាស្តីពី «ការចុះបញ្ជីសកម្មភាពអាជីវកម្មដោយឡែករបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល» របស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.) ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា   អំពីការចុះបញ្ជីអាជីវកម្មដោយឡែក, ការប្រកាសពន្ធ និងការអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ។