កិច្ចប្រជុំ ថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើការរៀបចំយន្តការគន្លឺះដើម្បីជាមូលដ្ឋានរៀបចំសេចក្តីព្រាងឯកសារក្របខ័ណ្ឌនិងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុងនិងអធិការកិច្ច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កាលបរិច្ឆេទ៖ 22-03-2024 01:05 PM

នាព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក និយ័តករគណនេយ្យ និងសវនកម្ម អមដោយ លោកស្រី នាន បូនី អគ្គនាយករង  និងលោកស្រី  ថោ សេដ្ឋចាន់លីដា អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ បានអញ្ជើញចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើការរៀបចំយន្តការគន្លឺះដើម្បីជាមូលដ្ឋានរៀបចំសេចក្តីព្រាងឯកសារក្របខ័ណ្ឌនិងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុងនិងអធិការកិច្ច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។