វគ្គបណ្ដុះបណ្ណាលស្ដីពី ជំនាញនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

កាលបរិច្ឆេទ៖ 28-03-2024 01:52 PM

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោក ជេន ផាត អគ្គនាយករង នៃ ន.គ.ស. បានដឹកនាំថ្នាក់ដឹកនាំ នាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្ដីជំនាញ នៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ចូលរួមវគ្គបណ្ដុះបណ្ណាលស្ដីពី ជំនាញនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (Finteletkt  Certified AML/CFT Professional (FCAP) ចំនួន២ថ្ងៃ កាលពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីយល់កាន់តែច្បាស់អំពីក្របខណ្ឌមុខងារភារកិច្ចរបស់ និយ័តករគណនេយ្យនិងសនវកម្ម (ន.គ.ស.) ក្នុងការទទួលខុសត្រូវលើការត្រួតពិនិត្យ និងការអនុវត្តអនុលោមតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើបុគ្គលរាយការក្នុងវិស័យគណនេយ្យនិងសវនកម្ម នៅព្រះរាជាណាចក្រកម្ពុជា។