កិច្ចប្រជុំពិភាក្សាស្តីពីការបង្ហាញ "ការបង្វិលសងអាករលើតម្លៃបន្ថែម (VAT Refund) ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ"

កាលបរិច្ឆេទ៖ 18-04-2024 10:09 PM

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លោកស្រី នាន បូនី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយលោក ទឹម សត្យា អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការបង្ហាញ "ការបង្វិលសងអាករលើតម្លៃបន្ថែម (VAT Refund) ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ"។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។