ពីធីបិទវគ្គបណ្តុះបណ្តាលស្តីពី "ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន

កាលបរិច្ឆេទ៖ 22-04-2024 04:04 PM

នារសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក និយ័តករគណនេយ្យនិងសវនកម្ម ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីនៃនិយ័តករគណនេយ្យនិងសវនកម្ម បានចូលរួមបិទ វគ្គបណ្តុះបណ្តាលស្តីពី  "ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម" ដែលបានរៀបចំឡើងក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា និង ថ្ងៃទី៨-៩-១០-២២ ខែមេសា ឆ្នាំ២០២៤។ ក្នុងនោះផងដែរ ឯកឧត្តមអគ្គនាយក ក៏បានគូសបញ្ជាក់ផងដែរថា គោលបំណងរបស់និយ័តករគឺចង់បានការប្រកាន់ខ្ជាប់នូវ  “វប្បធម៌គណនេយ្យ”ដែលមានជាអាទិ៍វប្បធម៌កាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ,វប្បធម៌រៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាម
ស្តង់ដាជាធរមាន,វប្បធម៌ដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យនិងវប្បធម៌ដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមកនិយ័តករគណនេយ្យនិងសវនកម្ម។ ឯកឧត្តមអគ្គនាយក ក៏បានបន្ថែមផងដែរថា ការដាក់ទោសទណ្ឌឬពិន័យ ដល់សហគ្រាស និងអង្គភាពមិន ស្វែងរកប្រាក់ចំណេញ មិនមែនជាបំណងប្រាថ្នាចម្បងរបស់និយ័តករគណនេយ្យ និងសវនកម្មនោះទេ។ មុននឹងបញ្ចប់ ឯកឧត្តមអគ្គនាយក បានជូនពរដល់សិក្ខាកាម ទាំងអស់ទទួលបាន ជោគជ័យក្នុងការប្រឡង ជាពិសេសមានសុខភាពល្អ កម្លាំងពលំមាំមួន មានសុភមង្គលក្នុងគ្រួសារ។