នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅក្រសួងផែនការ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី ពេជ្រ ម៉ានីឡា អនុប្រធាននាយកដ្ឋានបច្ចេកទេស បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស ចូលជួបពិភាក្សាជាមួយ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផែនការ នៃអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ ដើម្បីសិក្សាស្វែងយល់អំពីកិច្ចសម្របសម្រួលការងារក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា និងទទួលបានព័ត៌មានបន្ថែម ជាពិសេសទិន្នន័យដែលក្រសួងផែនការអាចមានការពាក់ព័ន្ធនឹង គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០។
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×