កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ "សេចក្ដីព្រាងបឋមគោលការណ៍ណែនាំស្ដីពីកិច្ចបញ្ជិកាគណនេយ្យនៃសន្និធិ" និង "សេចក្ដីព្រាងបឋមគោលការណ៍ណែនាំស្ដីពីឥទ្ធិពលនៃការប្រែប្រួលអត្រាប្ដូរប្រាក់រូបិយប័ណ្ណបរទេស" ដែលដឹកនាំដោយ លោក ជា សុជាតិ

កាលបរិច្ឆេទ៖ 1-11-2024 08:56 AM

នារសៀលថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.២០២៤ វេលាម៉ោង ២:៣០ នាទីរសៀល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោកស្រី ពេជ្រ ម៉ានីឡា អនុប្រធាននាយកដ្ឋានបច្ចេកទេស អមដោយមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ "សេចក្ដីព្រាងបឋមគោលការណ៍ណែនាំស្ដីពីកិច្ចបញ្ជិកាគណនេយ្យនៃសន្និធិ" និង "សេចក្ដីព្រាងបឋមគោលការណ៍ណែនាំស្ដីពីឥទ្ធិពលនៃការប្រែប្រួលអត្រាប្ដូរប្រាក់រូបិយប័ណ្ណបរទេស" ដែលដឹកនាំដោយ លោក ជា សុជាតិ ប្រធាននាយកដ្ឋានគោលការណ៍គណនេយ្យ និងវិភាគការអនុវត្តថវិកា នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដោយមានការចូលរួមពីតំណាងនិយ័តករគណនេយ្យនិងសវនកម្ម, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ Zoom។

****