កម្មវិធីវិបស្សនារបស់ក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានរៀបចំឡើងនៅសណ្ឋាគារសង្គហៈមិត្ត ខេត្តកែប ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវ កែវ ចរិយា

កាលបរិច្ឆេទ៖ 29-11-2024 03:45 PM

ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា គ.ស.២០២៤ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) និងជាសមាជិកាក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយលោកស្រី ថោ សេដ្ឋចាន់លីដា និងមន្រ្តីជំនាញបានអញ្ជើញចូលរួមកម្មវិធីវិបស្សនារបស់ក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានរៀបចំឡើងនៅសណ្ឋាគារសង្គហៈមិត្ត ខេត្តកែប ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សមាសភាពចូលរួមក្នុងកម្មវិធីនេះរួមមាន តំណាងអគ្គនាយកដ្ឋាន អង្គភាព មន្ទីរក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ គោលបំណងនៃកម្មវិធីវិបស្សនានេះរួមមាន (១)ពិនិត្យលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០២០-២០២៣ និងទិសដៅបន្ត (២) ពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០២៤-២០២៨ និង (៣)ទស្សនៈកិច្ចសិក្សានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តីខេត្តកែប និងខេត្តកំពតផងដែរ។