នាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ គ.ស.២០២៤ វេលាម៉ោង ៩:០០ នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី
ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោក ហេង សំណាង ប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ និងមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជិកាគណនេយ្យនៃគណនីត្រូវសង” ដែលបានរៀបចំដោយអគ្គនាយកដ្ឋានរតនាគារជាតិ នៅសាលប្រជុំជាន់ផ្ទាល់ដី នៃអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកិច្ចបញ្ជិកាគណនេយ្យនៃ គណនីត្រូវសង ដើម្បីជាបុរេលក្ខណៈឆ្ពោះទៅកាន់ប្រព័ន្ធគណនេយ្យសាធារណៈមូលដ្ឋានសាច់ប្រាក់ កែសម្រួល។




សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
