នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅអគារការិយាល័យ ៣៤៥ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា(គ.ក.គ.ក.) ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម និងជាអនុប្រធានប្រចាំការ គ.ក.គ.ក. អញ្ជើញជាអធិបតីក្នុងដំណើរការបើកវិញ្ញាសា សម្រាប់បេក្ខជន-បេក្ខនារីប្រឡងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ឆមាសទី២ ឆ្នាំសិក្សា២០២៤ និងអមដោយ លោកស្រី នាន បូនី ប្រធានអនុគណៈកម្មាធិការគ្រប់គ្រងការប្រឡង។ ក្នុងឆមាសទី២នេះ គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា បានរៀបចំការប្រឡងចំនួន៣មុខវិជ្ជា ក្នុងកម្រិតមូលដ្ឋាន សម្រាប់សិស្ស-និស្សិតចំនួន២២រូប ដែលបានចុះឈ្មោះប្រឡងកម្មវិធីសិក្សាគណនេយ្យករ ជំនាញកម្ពុជា រួមមាន៖
១. គណនេយ្យគ្រប់គ្រង (Management Accounting)
២. គណនេយ្យហិរញ្ញវត្ថុ (Financial Accounting )
៣. ប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្ម និងព័ត៌មានវិទ្យា (Business Management and Information Systems)