កិច្ចប្រជុំពិគ្រោះយោបល់ជាមួយទីប្រឹក្សាបច្ចេកទេសរបស់ AMRO ក្រោមការដឹកនាំ និងសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)

កាលបរិច្ឆេទ៖ 10-01-2025 10:53 AM

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ លោកស្រី នាន បូនី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) អមដោយ លោកស្រី អេង រ័ត្នឆដា និង លោក លឹម ចាន់រតនៈ សមាជិកក្រុមការងារស្ថិរភាពហិរញ្ញវត្ថុនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយទីប្រឹក្សាបច្ចេកទេសរបស់ AMRO ក្រោមការដឹកនាំ និងសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងបានរៀបចំឡើងនៅបន្ទប់ប្រជុំជាន់ទី២ នៃទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាអំពីសូចនាករហានិភ័យដែលបានប្រមូលកន្លងមក និងត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់នៃការងាររៀបចំស្ថិរភាពហិរញ្ញវត្ថុ។