នារសៀលថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ លោកស្រី នាន បូនី តំណាងដ៏ខ្ពង់ខ្ពស់
ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) អមដោយ លោកស្រី អេង រ័ត្នឆដា និង លោក លឹម ចាន់រតនៈ សមាជិកក្រុមការងារស្ថិរភាពហិរញ្ញវត្ថុនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានចូលរួមកិច្ចប្រជុំពិភាក្សាលើការកែសម្រួលលិខិតបទដ្ឋានគតិយុត្ត ស្ដីពីគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុ (គ.ជ.ស.) និងអនុគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុ (អ.គ.ជ.ស.) ក្នុងគោលបំណងកែសម្រួល គ.ជ.ស. ឱ្យស្របទៅតាមការផ្លាស់ប្ដូរសមាសភាពថ្មីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (ក.ស.ហ.វ.) និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. ហើយត្រូវបានរៀបចំឡើងនៅបន្ទប់ប្រជុំធំ អគារ “គ” នៃទីស្ដីការ ក.ស.ហ.វ. ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃ ក.ស.ហ.វ. ធនាជាតិនៃកម្ពុជា និង អ.ស.ហ.។