កិច្ចប្រជុំពិគ្រោះយោបល់លើ “ក្របខណ្ឌកាត់បន្ថយការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ” ជាមួយក្រុមហ៊ុន Big4 និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.)

កាលបរិច្ឆេទ៖ 10-01-2025 12:57 PM

នាព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ 
ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) អមដោយ លោក ស៊ឹម ចាន់ គីរិរ័ត្ន ទីប្រឹក្សារបស់ ន.គ.ស. និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើ “ក្របខណ្ឌកាត់បន្ថយការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ” ជាមួយក្រុមហ៊ុន Big4 និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.)។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សា និងផ្តល់ជាធាតុចូលលើក្របខ័ណ្ឌកាត់បន្ថយការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីធានាគុណភាពនៃរបាយការណ៍ហិរញ្ញវត្ថុដែលរៀបចំឡើងក្រោមក្របខណ្ឌនេះ។