នាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៤៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានចាត់លោកស្រី ថោ សេដ្ឋចាន់លីដា អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំរៀបចំផែនការសកម្មភាព និងទិសដៅការងារ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដឹកនាំកិច្ចប្រជុំដោយ លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងមានការអញ្ជើញចូលរួមពីតំណាងនិយ័តករក្រោមឱវាទ អ.ស.ហ. នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×