កិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥

កាលបរិច្ឆេទ៖ 15-03-2025 09:54 AM

នាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម  បានចាត់ លោក ណុប សម្បត្តិ  អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និង មន្រ្តីជំនាញ បានចូលរួម កិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP)  ឆ្នាំ២០១៥-២០២៥ ដែលដឹកនាំកិច្ចប្រជុំដោយ លោក ផេង អ៊ី អនុប្រធាននាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំនៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។