នាព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទី នៅអគារ ៣៤៥ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងមានការអញ្ជើញចូលរួមពីលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុករួម ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃ ន.គ.ស.។