កិច្ចប្រជុំស្តីពី៖ ១. វឌ្ឍនភាពនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ តាមអនឡាញ (E-Filing) សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាប់ចំណេញ ២. ពិភាក្សាទៅលើយន្តការពង្រឹងអនុលោមភាព

កាលបរិច្ឆេទ៖ 1-05-2025 10:01 AM

នាព្រឹកថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទី នៅបន្ទប់ប្រជុំ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានរៀបចំកិច្ចប្រជុំស្តីពី៖

១. វឌ្ឍនភាពនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ តាមអនឡាញ (E-Filing) សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាប់ចំណេញ
២. ពិភាក្សាទៅលើយន្តការពង្រឹងអនុលោមភាព

កិច្ចប្រជុំនេះបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងមានការអញ្ជើញចូលរួមពីលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុករួម ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃ ន.គ.ស.។