កិច្ចប្រជុំពិភាក្សាលើការងាររៀបចំវេទិកាជាតិគណនេយ្យឆ្នាំ២០២៥

កាលបរិច្ឆេទ៖ 6-05-2025 03:46 PM

ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានបន្ដដឹកនាំកិច្ចប្រជុំពិភាក្សាលើការងាររៀបចំវេទិកាជាតិគណនេយ្យឆ្នាំ២០២៥ នារសៀលថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមប្រព័ន្ធអនឡាញ (Zoom) ដែលមានការចូលរួមពីថ្នាក់ដឹកនាំ នៃន.គ.ស. ថា្នក់ដឹកនាំវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) លោកប្រធាន ACCA ប្រចាំកម្ពុជា ព្រមទាំងក្រុមការងាររៀបចំវេទិកាជាតិគណនេយ្យឆ្នាំ២០២៥ ដែលវេទិកានឹងប្រព្រឹត្តិទៅនាដើមខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។