កិច្ចប្រជុំពិភាក្សា លើការចាត់ប្រភេទក្រុមហ៊ុនសវនកម្មដែលទទួលខុសត្រូវជាសាធារណៈ ដែលជាក្រុមហ៊ុនសវនកម្មដែលទទួលបានការទទួលស្គាល់ ឬនីតិសម្បទាពី និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)

កាលបរិច្ឆេទ៖ 9-05-2025 03:06 PM

នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា គ.ស.២០២៥ នៅបន្ទប់ប្រជុំធំ អគារ “គ” នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ស.ហ.វ.) លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃ ន.គ.ស. អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សា លើការចាត់ប្រភេទក្រុមហ៊ុនសវនកម្មដែលទទួលខុសត្រូវជាសាធារណៈ ដែលជាក្រុមហ៊ុនសវនកម្មដែលទទួលបានការទទួលស្គាល់ ឬនីតិសម្បទាពី និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.), តំណាងនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងតំណាងនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។