កិច្ចប្រជុំពិភាក្សាជាមួយវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ លើការស្នើសុំកិច្ចសហការរវាងនិយ័តករគណនេយ្យនិងសវនកម្ម និងវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ ក្នុងការទទួលកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដើម្បីបណ្តុះបណ្តាលនៅវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ

កាលបរិច្ឆេទ៖ 12-05-2025 03:31 PM

នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា គ.ស. ២០២៥ នៅនិយ័តករគណនេយ្យនិងសវនកម្ម ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម, លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោក ណុប សម្បត្តិ អនុប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវ:គណនេយ្យនិងសវនកម្ម និងមន្រ្តីជំនាញ បានជួបពិភាក្សាជាមួយវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សាលើការស្នើសុំកិច្ចសហការរវាងនិយ័តករគណនេយ្យនិងសវនកម្ម និងវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ ក្នុងការទទួលកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដើម្បីបណ្តុះបណ្តាលនៅវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ។