វគ្គបណ្តុះបណ្តាលស្តីពី "Budget and Financial Reporting across  the Public Financial Management Cycle"

កាលបរិច្ឆេទ៖ 5-06-2025 08:59 AM

នាព្រឹកថ្ងៃចន្ទ ១៥ រោច​ ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម,

លោក ហេង សំណាង ប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ នៃនាយកដ្ឋានបច្ចេកទេស បានចូលរួម វគ្គបណ្តុះបណ្តាលស្តីពី "Budget and Financial Reporting across  the Public Financial Management Cycle" ដែលបានប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៩ ខែឧសភា គ.ស.២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំក្នុងគោលបំណងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលជាផ្នែកមួយនៃការអភិវឌ្ឍសមត្ថភាព ស្ថិតក្រោមគម្រោងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីតំណាងកម្ពុជា ដែលរួមមាន និយ័តករគណនេយ្យនិងសវនកម្ម, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានថវិកា, និងអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងពីបណ្តាប្រទេសចំនួន ៨ ផ្សេងទៀត សរុបប្រមាណ ៤២ រូប៕