កិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.)

កាលបរិច្ឆេទ៖ 10-06-2025 09:37 AM

នាព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក នៅបន្ទប់ប្រជុំធំ នៃនិយ័តរគណនេយ្យនិងសវនកម្ម អគារ “ក” ជាន់ទី១ នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.) ដោយមានការអញ្ជើញចូលរួមពីសមាជិក ទីប្រឹក្សាបច្ចេកទេស និងលេខាធិការដ្ឋាន របស់គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។ គោលបំណង នៃកិច្ចប្រជុំដោយពិភាក្សាទៅលើរបៀបវារៈចំនួន២ គឺ របៀបវារៈទី១៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងគោលការណ៍ទទួលស្គាល់គ្រឹះស្ថានបណ្តុះបណ្តាល សម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។ របៀបវារៈទី២៖ ពិនិត្យ និងសម្រេចទទួលស្គាល់សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ជាគ្រឹះស្ថានបណ្តុះបណ្តាលកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។