កិច្ចប្រជុំពិគ្រោះយោបល់ជាមួយ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុនសវនកម្ម Big4 អំពី “សេចក្ដីព្រាងប្រកាសស្ដីពី ការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង”

កាលបរិច្ឆេទ៖ 30-06-2025 10:46 AM

នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា គ.ស.២០២៥ វេលាម៉ោង ២:០០ នាទី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គស.) អមដោយលោកស្រី នាន បូនី អគ្គនាយករងនៃ ន.គ.ស. បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុនសវនកម្ម Big4 អំពី “សេចក្ដីព្រាងប្រកាសស្ដីពី ការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង” ក្នុងគោលបំណងពិនិត្យលើខ្លឹមសារបច្ចេកទេស និងទទួលបានធាតុចូលបន្ថែម។ កិច្ចប្រជុំនេះ រៀបចំឡើងតាមប្រព័ន្ធសន្និសីទវីដេអូ (Zoom) និងមានការអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនសវនកម្ម Big4 និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីនៃ ន.គ.ស.។