និយ័តករគណនេយ្យនិងសវនកម្មបានដាក់ឱ្យដំណើរការប្រឡងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា សម្រាប់ឆមាសទី១ ឆ្នាំសិក្សា២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា អមដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម និងជាអនុប្រធានប្រចាំការរបស់គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា លើមុខវិជ្ជាដូចខាងក្រោម៖
-កម្រិតមូលដ្ឋាន៖
១.គណនេយ្យគ្រប់គ្រង
២.ប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្ម និងព័ត៌មានវិទ្យា
៣.គណនេយ្យហិរញ្ញវត្ថុ
-កម្រិតមធ្យម៖
១.របាយការណ៍ហិរញ្ញវត្ថុ និងការលាតត្រដាងព័ត៌មាន
២.គោលការណ៍នៃសវនកម្ម និងការអះអាង
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×