នាព្រឹកថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា គ.ស. ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក នៅបន្ទប់ប្រជុំធំ អគារ “ក” ជាន់ទី១ នៃនិយ័តរគណនេយ្យនិងសវនកម្ម ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) និងជាអនុប្រធានប្រចាំការ គណ:កម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើសេចក្ដីព្រាងផែនការអភិវឌ្ឍន៍កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ២០២៥-២០៣០។ កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមពី លោកស្រី នាន បូនី អគ្គនាយករង ន.គ.ស. លោក ណុប សម្បត្តិ ប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ព្រមទាំងលោក សាយ សុខខេង ទីប្រឹក្សាបច្ចេកទេសកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងលេខាធិការដ្ឋាន របស់គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ។
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×