នារសៀលថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា គ.ស.២០២៥ លោក ហុង ពិសិដ្ឋ ប្រធាន នៃអនុគណៈកម្មាធិការអភិវឌ្ឍកម្មវិធីសិក្សា បានដឹកនាំកិច្ចប្រជុំលើកទី៦ របស់អនុគណៈកម្មាធិការអភិវឌ្ឍកម្មវិធីសិក្សា នៃគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.) ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាសមាជិក និងក្រុមលេខាធិការដ្ឋាន តាមប្រព័ន្ធសន្និសីទវីដេអូ (ZOOM) ។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារកម្មវិធីសិក្សាក្នុងឆមាសទី១ ឆ្នាំ២០២៥ ព្រមទំាងពិនិត្យ និងពិភាក្សាសៀវភៅសិក្សា សម្រាប់ការដាក់ឱ្យដំណើរការនៃការចុះឈ្មោះចូលរៀនជូនដល់សាធារណជន សិស្ស-និស្សិត នៅឆមាសទី២ ឆ្នាំ២០២៥ ខាងមុខនេះ ។
***
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×