នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា គ.ស.២០២៥ វេលាម៉ោង ៩:៣០ នាទីព្រឹក នៅបន្ទប់ប្រជុំធំ អគារ “ក” ជាន់ទី១ នៃនិយ័តរគណនេយ្យនិងសវនកម្ម ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអន្ដរនាយកដ្ឋាន (នាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និង នាយកដ្ឋានបច្ចេកទេស) អំពីមុខងារភារកិច្ចនៃការបណ្ដុះបណ្ដាលសៀវភៅណែនាំស្ដីពីការអនុវត្តការងារសវនកម្ម សម្រាប់ក្រុមហ៊ុនសវនកម្ម។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ណុប សម្បត្តិ ប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និង លោកស្រី ពេជ្រ ម៉ានីឡា ប្រធាននាយកដ្ឋានបច្ចេកទេស អមដោយមន្រ្ដីជំនាញនៃនាយកដ្ឋានទាំងពីរ។
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×