សិក្ខាសាលាស្តីពី “ការធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០”

កាលបរិច្ឆេទ៖ 4-07-2025 09:23 AM

នាថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា គ.ស ២០២៥  ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោកស្រី ថោ សេដ្ឋចាន់លីដា អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ អមដោយ​ លោកស្រី​ វណ្ណា​ ពៅដានូ​ អនុប្រធានការិយាល័យ​សហប្រតិបត្តិការ​ បានចូលរួម កម្មសិក្ខាសាលាស្តីពី “ការធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០”  ដែលរៀបចំឡើងដោយ និយ័តករធានារ៉ាប់រងកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងគោលបំណងពិភាក្សាស្វែងរកធាតុចូលលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០”។