នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា គ.ស. ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម, លោកស្រី ពេជ្រ ម៉ានីឡា ប្រធាននាយកដ្ឋានបច្ចេកទេស អមដោយមន្ត្រីជំនាញ និងលោកទីប្រឹក្សាបច្ចេកទេសនៃ ន.គ.ស បានចូលរួមកិច្ចប្រជុំជាមួយតំណាងក្រុមប្រឹក្សាស្តង់ដាគណនេយ្យអន្តរជាតិ (IASB) ក្នុងគោលបំណងពិភាក្សាអំពីការអនុវត្តស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ និងស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យម កំណែប្រែលើកទី៣ និងការបកប្រែស្តង់ដា និងវដ្តករសាស្ត្រគណនេយ្យទៅជាភាសាខ្មែរ តាមប្រព័ន្ធអនឡាញ (Microsoft Team)។
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×