កំណែលើវិញ្ញាសាសរសេរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់  ឯកឧត្តម ប៊ូ ថារិន

កាលបរិច្ឆេទ៖ 8-07-2025 09:33 AM

នាថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក  ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា គ.ស.២០២៥ វេលាម៉ោង២:០០ រសៀលនៅបន្ទប់ប្រជុំធំ ជាន់ទី១ នៃអគារ ក ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស)នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ)បានរៀបចំ កំណែលើវិញ្ញាសាសរសេរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់  ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម និងជាប្រធានអនុគណៈកម្មកាចេញវិញ្ញាសា កំណែ និងសម្ភាស  អមដោយលោក អនុប្រធាន និងសមាជិកនៃអនុគណៈកម្មការចេញវិញ្ញាសា កំណែ និងសម្ភាស ។