នាព្រឹកថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស)នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានរៀបចំការប្រឡងប្រជែង លើវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់ ក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឱ្យចូលបម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្ម ចំនួន ១៥រូប ដែលប្រព្រឹត្តទៅនៅបន្ទប់ប្រជុំធំ ន.គ.ស. នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម និងជាប្រធាន អនុគណៈកម្មការចេញវិញ្ញាសារ កំណែ និង សម្ភាសន៍ អមដោយ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃអនុគណៈកម្មនេះផងដែរ ។
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×