នាព្រឹកថ្ងៃពុធ ៧ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទី ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, មន្ត្រីជំនាញនៃនិយ័តករគណនេយ្យនិងសវនកម្ម បានចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើការរៀបចំសេចក្តីព្រាងប្រកាសស្តីពីនីតិវិធីនៃការគ្រប់គ្រងរជ្ជទេយ្យចំណូលសម្រាប់ក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ចំនួន ១២ ក្រសួង-ស្ថាប័ន, តំណាងថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងតំណាងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរតនាគារជាតិ សរុបចំនួនប្រមាណ ២០០ នាក់ តាមប្រព័ន្ធអនឡាញ Zoom។